BKK Championship (Bare Knuckle Kombat) Championship គឺជាអ្នករៀបចំការប្រកួតក្បាច់គុនដែលទើបបង្កើតថ្មី ដោយមានគោលដៅខ្ពស់ក្នុងការយកគុនខ្មែរហួសព្រំដែនកម្ពុជា និងទាក់ទាញទស្សនិកជនទូទាំងពិភពលោក។ BKK Championship ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2020 ដោយ Midhunjith Ajithkumar ដែលជាអ្នកផ្សព្វផ្សាយកីឡាដែលមានបទពិសោធន៍។ Midhunjith គឺជាអតីតម្ចាស់ជើងឯកប្រដាល់សេរីពិភពលោកពីរសម័យកាល និងជាម្ចាស់ខ្សែក្រវាត់ក្បាច់គុនជាច្រើន។ គាត់ក៏ជាអ្នកកាន់ឯតទគ្គកម្មពិភពលោកហ្គីណេសពីរដងសម្រាប់ការសម្តែងក្បាច់គុនទាត់លឿនបំផុត។ កាលពីថ្ងៃអាទិត្យ BKK Championship បានរៀបចំការប្រកួតគុនខ្មែរលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា …